សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

អាហារ​១០​ប្រភេទ ​ប្រកប​ដោយ​សុខភាព​ និង​ឆ្ងាញ់​ពិសា

Posted by phearykh ​នៅ ខែកក្កដា 16, 2008

អាហារ​១០​ប្រភេទ ​ប្រកប​ដោយ​សុខភាព​ និង​ឆ្ងាញ់​ពិសា

ប្រភេទ​អាហារ​ដ៏​ឆ្ងាញ់​ពិសា ​មាន​១០​ប្រភេទ ប្រកប​ដោយ​សុខភាព​ខ្ពស់​បំផុត ដោយ​សារ​តែ​ប្រភេទ​មុខ​អាហារ​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​ក៏​មាន​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ​បី​ចំណុច​ផង​ដែរ ក្នុង​ចំណុច​ដ៏​សំខាន់​ប្រកប​ទៅ​ដោយ​គុណភាព​ដូច​ខាង​ក្រោម​នេះ​៖

ជា​ប្រភព​អាហារ​ដ៏​ប្រសើរ និង​មាន​គុណ​ប្រយោជន៍ ព្រោះ​មាន​រសជាតិ​សរសៃ​ សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន ខនិជ​(ជាតិ​រ៉ែ) និង​រួម​ជា​មួយ​នឹង​សមាសធាតុ​បំប៉ន​ផ្សេង​ៗ​ទៀត​ផង​ដែរ។

ជា​ប្រភេទ​អាហារ​ដែល​មាន​កម្រិត​សមាសភាគ​ជាតិ​បំប៉ន​(Phytonutrients) និង​សារ​ធាតុ​អុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាង​ខ្ពស់​ មាន​ដូច​ជា​ប្រភេទ​វីតាមីន​A និង E រួម​ទាំង​វីតាមីន​បេតាការ៉ូទីន។

អាច​ជួយ​កាត់​បន្ថយ​បាន​ចំពោះ​ករណី​មាន​ជំងឺ​ពាក់​ព័ន្ធ​នឹង​បេះដូង​ ព្រម​ទាំង​ករណី​ទាក់​ទិន​ទៅ​នឹង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត ។

មាន​កម្រិត​ដង់ស៊ីតេ​កាឡូរី​ទាប​ បាន​សេចក្ដី​ថា បើ​ទោះ​បី​ជា​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​តាម​ចំណង់​ចំណូល​ចិត្ត​ក្ដី ក៏​មិន​បាន​បង្កើន​កាឡូរី​ខ្លាំង​ពេក​នោះ​ដែរ ។

ជា​ប្រភេទ​អាហារ​ដែល​មាន​ផ្សំ​ជា​ស្រេច​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​រូប​កាយ​មនុស្ស​ ពិសេស​គឺ​សុខភាព ។

ជា​បន្ត​ទៀត​នោះ​ឡេឌីស៍​សូម​លើក​យក​មក​អធិប្បាយ​ជូន​អំពី​អាហារ​ទាំង​១០​ប្រភេទ​នោះ ដោយ​សូម​ជម្រាប​ជូន​តាម​លំដាប់​លំដោយ​មាន​ដូច​តទៅ​៖

១ ផ្លែ​ប៉ោម

ហេតុ​អ្វី​ទើប​បាន​ជា​ចាំបាច់​បរិភោគ​ផ្លែ​ប៉ោម​? ផ្លែ​ប៉ោម​ជា​ប្រភេទ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ប្រភព Pectin ជា​ជាតិ​សរសៃ ​ងាយ​នឹង​រលាយ ​ហើយ​ដែល​អាច​កាត់​បន្ថយ​បាន​នូវ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល​នៅ​ក្នុង​ឈាម ​ក៏​ដូច​ជា​ជួយ​កំហិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ។ ផ្លែ​ប៉ោម​ស្រស់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​សេ ដែល​ជា​សារធាតុ​អុកស៊ីដង់ ​ជួយ​ការពារ​កោសិកា​នៃ​រូប​កាយ​ឲ្យ​បាន​ចៀស​ផុត​ពី​សេចក្ដី​វិនាស​អន្តរាយ ។ វីតាមីន​C ក៏​នឹង​ជួយ​ភ្ជាប់​ជាលិកា​កូឡាហ្សេន ​ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​តូច​ៗ​ក្នុង​រូប​កាយ​របស់​មនុស្ស​ប្រកប​ដោយ​សុខភាព រួម​ជា​មួយ​នឹង​ការ​បង្ក​លក្ខណៈ​ធ្វើ​ឲ្យ​រូប​កាយ​ងាយ​ស្រូប​យក​ជាតិ​ដែក ​និង​ជាតិ​Folate ។

២ គ្រាប់​ផ្លែ​អាល់ម៉ុន ឬ អាម៉ង់

ហេតុ​អ្វី​ទើប​បាន​ជា​ត្រូវ​បរិភោគ​គ្រាប់​ផ្លែ​អាល់ម៉ុន​? គ្រាប់​ផ្លែ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នេះ​សំបូរ​ទៅ​ដោយ​រសជាតិ និង​ជីវជាតិ ជាតិ​សរសៃ ​រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិ​ដែក និង​កាល់ស្យូម ។ ផ្លែ​Almond នេះ​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​លើស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត គឺ​មាន​ជាតិ​កាល់ស្យូម​ដល់​ទៅ​៧០​មីលីក្រាម​ឯ​ណោះ​ក្នុង​ផ្លែ​Almond នេះ​ស្មើ​ត្រឹម​២៣​គ្រាប់ ។ ការ​បរិភោគ​ផ្លែ​ឈើ​នេះ​ជួយ​ពង្រឹង​រូប​កាយ​របស់​អ្នក ដោយ​បង្កើត​វីតាមីន​E ដល់​ទៅ​ពាក់​កណ្ដាល​ឯណោះ ។ ដូច​គ្នា​នឹង​ប្រភេទ​គ្រាប់​ផ្លែ​ឈើ​ឯ​ទៀត ផង​ដែរ​ ផ្លែ​Almond ជា​ផ្លែ​ឈើ​ដែល​ជា​ប្រភព​ប្រូតេអ៊ីន ហើយ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​បេះដូង ។ ភាគ​ច្រើន​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​ក្នុង​ផ្លែ​Almond នោះ​ជា​ប្រភេទ​ប្រេង ឬ​ខ្លាញ់​ដ៏​ល្អ ដែល​ធានា​បាន​នូវ​គុណភាព​សុខភាព ជួយ​កម្ចាត់​ចោល​បាន​នូវ​បរិមាណ​យ៉ាង​ច្រើន​នៃ​ជាតិ​ខ្លាញ់​(កូឡេស្តេរ៉ូល)​ដែល​មាន​នៅ​ក្នុង​ឈាម ។

៣ ផ្លែ Blueberry

ហេតុ​អ្វី​បាន​ជា​ត្រូវ​បរិភោគ​ផ្លែ​Blueberry ? ផ្លែ​ឈើ​ប្រភេទ​នេះ​ជា​ប្រភព​សំបូរ​ទៅ​ដោយ​សារ​ជាតិ​បំប៉ន​បំផុត ហើយ​លើស​ពី​នេះ​ទៅ​ទៀត ជា​ប្រភេទ​អាហារ​ដែល​អាច​ជួយ​ទប់​ស្កាត់​បាន​អាការៈ​ឈឺ​ចាប់​ប្រព័ន្ធ​ទឹក​មូត្រ​បាន​ទៀត​ផង ។ ផ្លែ​Blueberry នេះ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ចង​ចាំ​បាន​មួយ​រយៈ​ពេល ព្រម​ទាំង​ជួយ​បំប៉ន​ដល់​សុខភាព​ចំពោះ​មនុស្ស​ចាស់​ជរា ។ ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ជួយ​កាត់​បន្ថយ​បាន​ទាំង​កាឡូរី​ ជា​ប្រភព​នៃ​ជាតិ​សរសៃ​និង​វីតាមីន​C ។ ទឹក​Blueberry ត្រឹម​១​ពែង​ ស្រស់​ៗ ​មាន​ផ្ទុក​៨៣​កាឡូរី​ ជាតិ​សរសៃ​៣,៥​ក្រាម និង​វីតាមីន​C ១៤​មីលីក្រាម ។

៤ បន្លែ Broccoli

ហេតុ​អ្វី​ទើប​បាន​ជា​ត្រូវ​បរិភោគ​បន្លែ​Broccoli ? ជា​ប្រភេទ​បន្លែ​ដែល​មាន​ប្រភព​នៃ​សារធាតុ​កាល់ស្យូម ប៉ូតាស្យូម flolate និង​ជាតិ​សរសៃ​ ។ បន្លែ​Broccoli សំបូរ​ទៅ​ដោយ​សារជាតិ​បំប៉ន ហើយ​អាច​ជួយ​ទប់​ស្កាត់​បាន​រាល់​ជំងឺ​ឆ្លង​សួរ​ពូជ ក្នុង​នោះ​មាន​ទាំង​ជំងឺ​ពាក់​ព័ន្ធ​នឹង​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​បាន​មួយ​ចំនួន​ទៀត​ផង ។ បន្លែ​Broccoli ជា​ប្រភព​សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន​A និង​C សារធាតុ​អុកស៊ីតកម្ម​ ដែល​ជួយ​ការពារ​កោសិកា​រូបកាយ​មនុស្ស ទប់​ស្កាត់​បាន​រាល់​ក្ដី​អន្តរាយ​ទាំង​ពួង ។

៥ សណ្ដែក​ក្រហម

ហេតុ​អ្វី​បាន​ជា​ត្រូវ​បរិភោគ​សណ្ដែក​ក្រហម​? បើ​និយាយ​អំពី​គ្រាប់​សណ្ដែក​ក្រហម​វិញ មាន​ដល់​ទៅ​ពីរ​ប្រភេទ​នោះ​គឺ​៖ សណ្ដែក​ក្រហម​គ្រាប់​តូច​ៗ និង​សណ្ដែក​ក្រហម​ក្រមៅ ។ ជា​ប្រភេទ​អាហារ​សំបូរ​ទៅ​ដោយ​ដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិ​ទង់​ដែង ជាតិ​Thiamin ។ សណ្ដែក​ក្រហម​ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ កាត់​បន្ថយ​ទាំង​កាឡូរី សំបូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ។ សណ្ដែក​ក្រហម​មាន​ប្រសិទ្ធិ​ភាព​ដ៏​ប្រសើរ​បំផុត ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ករណី​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក និង​ការ​ឆ្លង​ជំងឺ​សួរ​ពូជ ។

៦ ត្រី​សូម៉ុង Salmon

ហេតុ​អ្វី​ទើប​បាន​ជា​ត្រូវ​បរិភោគ​ត្រី​សូម៉ុង​? ត្រី​សូម៉ុង​នេះ​ជា​ប្រភព​ដ៏​ល្អ​អស្ចារ្យ​បំផុត​សំបូរ​ដោយ​អាស៊ីដ​ខ្លាញ់​Omega-3 ។ Omega-3 ក៏​អាច​ជួយ​ការពារ​មិន​ឲ្យ​បេះដូង​ដើរ​ខុស​សង្វាក់ ដែល​ជា​មូលដ្ឋាន​អាច​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​បាន ព្រោះ​តែ​បញ្ហា​គាំង​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត នេះ​ជា​ប្រភេទ​អាហារ ដែល​ជួយ​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ដំណើរ​ការ​ទៅ​បាន​ល្អ ជួយ​កាត់​បន្ថយ​បាន​រាល់​ការ​ប្រឈម​មុខ​ទៅ​និង​ករណី​ស្ទះ​ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល ។ ក្រៅ​ពី​នេះ​វិញ អាហារ​ត្រី​សូម៉ុង​សំបូរ​ទៅ​ដោយ​អាស៊ីដ​Omega-3 ដែល​ជួយ​បន្សុទ្ធ​ជាតិ​ខ្លាញ់ កូឡេស្តេរ៉ូល និង​ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រូតេអ៊ីន​ទៀត​ផង ។

៧ ស្ពៃ​អេពីណា Spinach

ហេតុ​អ្វី​ទើប​បាន​ជា​ត្រូវ​បរិភោគ​ស្ពៃ​អេពីណា​? ស្ពៃ​អេពីណា​មាន​កម្រិត​វីតាមីន​A និងC ព្រម​ទាំង​Folate ដ៏​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​សារ​ជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និង​ម៉ាញ៉េស្យូម​។ ស្ពៃ​អេពីណា ជា​ប្រភេទ​បន្លែ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រូប​កាយ ព្រម​ជា​មួយ​ការ​ជួយ​ធ្វើ​ឲ្យ​សក់​ និង​ស្បែក​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​សុខភាព​ល្អ​ថែម​ទៀត ។

៨ ដំឡូង​ជ្វា

ហេតុ​អ្វី​បាន​ជា​ត្រូវ​បរិភោគ​ដំឡូង​ជ្វា​? ដំឡូង​ជ្វា​ដែល​មាន​ពណ៌​លឿង​ដូច​ជា​ពណ៌​ទឹក​ក្រូច ជា​ប្រភេទ​អាហារ​សំបូរ​ទៅ​ដោយ​សារ​ជាតិ​បំប្លែង​ឲ្យ​ទៅ​ជា​វីតាមីន​A នៅ​ក្នុង​រូប​កាយ​របស់​អ្នក​។ អាហារ​ប្រភេទ​នេះ ក៏​ជួយ​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​កាន់​តែ​វែង ហើយ​ជួយ​កាត់​បន្ថយ​បាន​នូវ​រាល់​ការ​ប្រឈម​មុខ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន ។ ដំឡូង​ជ្វា​ជា​អាហារ​ដ៏​ប្រសើរ​ដែល​ជា​ប្រភព​នៃ​ជាតិ​សរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និង​ប៉ូតាស្យូម​។ ដូច​គ្នា​នឹង​ប្រភេទ​អាហារ​ទាំង​ឡាយ​ផង​ទៀត​នោះ ដំឡូង​ជ្វា​មិន​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​បរិមាណ​កាឡូរី​ដ៏​តិច​តួច ។ ដំឡូង​ជ្វា​មួយ​មើម​មាន​ត្រឹម​តែ​៥៤​កាឡូរី​ តែ​ប៉ុណ្ណោះ ។

៩ ទឹក​បន្លែ (Vegetable juice)

ហេតុ​អ្វី​ទើប​បាន​ជា​បរិភោគ​ទឹក​បន្លែ​គាប​? ទឹក​បន្លែ​សំបូរ​ដោយ​វីតាមីន ខនិជ​(ជាតិ​រ៉ែ) ព្រម​ទាំង​ជាតិ​បំប៉ន​ច្រើន​មុខ​ទៀត នៅ​ក្នុង​ប្រភព​ដើម​នៃ​បន្លែ​ទាំង​អស់​។ ការ​បរិភោគ​ទឹក​បន្លែ​ជា​មធ្យោបាយ​មួយ​យ៉ាង​ងាយ​ស្រួល​សម្រាប់​ការ​តម​អាហារ​របស់​អ្នក​។ បើ​និយាយ​អំពី​ទឹក​ផ្លែ​ប៉េងប៉ោះ និង​ប្រភេទ​ទឹក​បន្លែ​គាប​ជា​ច្រើន​មុខ​ផ្សេង​ទៀត​នោះ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​Lycopene ជា​ប្រភព​ប្រឆាំង​នឹង​អុកស៊ីដង់ ដែល​អាច​ជួយ​កាត់​បន្ថយ​បាន​អាការៈ​គាំង​បេះដូង ជំងឺ​មហារីក​ប្រូស្តាត រួម​ជា​មួយ​និង​ជំងឺ​មហារីក​ផ្សេង​ៗ​ទៀត ។ ប្រភេទ​បន្លែ​ដទៃ​ទៀត រួម​ជា​មួយ​នឹង​ផ្លែ​ប៉េងប៉ោះ មាន​កម្រិត​សូដ្យូម​ដ៏​ខ្ពស់ ហើយ​អាច​ធ្វើ​ឲ្យ​សារធាតុ​នេះ​ប្រែ​ប្រួល​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​រូប​រាង​កាយ ។

១០ បណ្ដូល​គ្រាប់​ស្រូវ​សាលី

ហេតុ​អ្វី​ទើប​បាន​ជា​ត្រូវ​បរិភោគ​បណ្ដូល​គ្រាប់​ស្រូវ​សាលី​? បណ្ដូល​នេះ​ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​ដុះ​ពន្លក ប្រៀប​បាន​នឹង​សណ្ដែក​បណ្ដុះ ដែល​ដុះ​ចេញ​ពី​គ្រាប់​សណ្ដែក​បាយ​នោះ​ផង​ដែរ​។ បណ្ដូល​គ្រាប់​ធញ្ញជាតិ​ស្រូវ​សាលី​នេះ​សំបូរ​ដោយ​ប្រភព​នៃ​សារធាតុ​បំប៉ន រួម​មាន​៖ Niacin Thiamin Riboflavin វីតាមីន​E Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ដែក ស័ង្កសី និង​ប៉ាហាំង ។ បញ្ចូល​គ្រាប់​ស្រូវ​ភោគ​សាលី​នេះ​ក៏ សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ជា​ពិសេស​ជាតិ​លីពីត​ថែម​ទៀត​ផង ​៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: