សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

អាយុ​វែង​ខ្លី​ យើង​ជា​អ្នក​កំណត់​ដោយ​ខ្លួន​ឯង

Posted by phearykh ​នៅ ខែកក្កដា 16, 2008

អាយុ​វែង​ខ្លី​ យើង​ជា​អ្នក​កំណត់​ដោយ​ខ្លួន​ឯង

ដេក​យូរ​ពេក​ខាត​អាយុ​ ៥​ ឆ្នាំ​៖

តាម​ធម្មតា​ រាងកាយ​របស់​យើង​ត្រូវ​ការ​ពេលវេលា​សម្រាក​យ៉ាង​ច្រើន​បំផុត​មិន​លើស​ពី​ ៩​ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​អ្នក​ដែល​ដេក​លើស​ពី​នេះ​នឹង​បង្កើន​សម្ពាធ​ក្នុង​ចរន្ត​ឈាម​រហូត​ទាល់​តែ​​ក្លាយ​ជា​ជំងឺ​លើស​ឈាម។

បារី​ធ្វើ​ឲ្យ​ខាត​អាយុ​ ១០​ ឆ្នាំ​៖

ពីព្រោះ​ការ​ជក់បារី​បង្កើន​ឱកាស​ក្នុង​ការ​កើត​ជំងឺ​មហារីក​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រព័ន្ធ​​​ការពារ​មេរោគ​ចុះ​ខ្សោយ​ ឧស្សាហ៍​ឈឺ​ច្រើន​ដោយសារ​តែ​មេរោគ​អ្វី​បន្តិចបន្តួច​ចូល​មក​កាន់​រាងកាយ​ ក៏​ធ្វើ​ឲ្យ​មិន​ស្រួល​ខ្លួន​ ព្រោះ​ប្រព័ន្ធ​ការពារ​មេរោគ​មិន​អាច​ទប់ទល់​បាន។

ប្រើ​អំបោះ​ខាត់​ធ្មេញ​ធ្វើ​ឲ្យ​ចំណេញ​អាយុ​បាន​ ៦​ ឆ្នាំ៖

ការ​ប្រើ​អំបោះ​ខាត់​ធ្មេញ​ត្រឹម​តែ​មួយ​សប្ដាហ៍​ម្ដង​ ដើម្បី​កម្ចាត់​​បាក់តេរី​ក្នុង​ក្រអូម​មាត់​ធ្វើ​ឲ្យ​មិន​មាន​បញ្ហា​រោគ​អញ្ចាញ​ ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​សរសៃ​ឈាម​ក្រហម​ចុះ​ខ្សោយ​ ហើយ​ជះ​ឥទ្ធិពល​បង្ក​ឲ្យ​កើត​ជំងឺ​បេះដូង។

ផឹក​ស្រា​ក្រហម​ធ្វើ​ឲ្យ​ចំណេញ​អាយុ​ ៣​ ឆ្នាំ​៖

ប៉ុន្តែ​ត្រូវ​ផឹក​ក្នុង​កម្រិត​មួយ​សម​ល្មម​មិនមែន​ផឹក​ទាល់​តែ​គេ​សែង​នោះ​ទេ​ ពីព្រោះ​ស្រា​ក្រហម​ធ្វើ​អំពី​ទំពាំងបាយជូរ​ដែល​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​​​ប្រឈម​ចំពោះ​ជំងឺ​បេះដូង​បាន។

ភាព​តានតឹង​ក្នុង​អារម្មណ៍​ធ្វើ​ឲ្យ​ខាត​អាយុ​ ៧​ ឆ្នាំ​៖

ភាព​តានតឹង​​តប់ប្រមល់​ក្នុង​​អារម្មណ៍​ វា​បាន​ជះឥទ្ធិពល​​មិន​ល្អ​ខ្លាំង​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់​ ពីព្រោះ​វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ទៅ​រអាក់រអួល​ ប្រព័ន្ធ​ការពារ​មេរោគ​ចុះ​ខ្សោយ​ ងាយ​នឹង​កើត​ជំងឺ​បេះដូង​ ហើយ​ថែម​ទាំង​​អាច​កើត​ជំងឺ​ស្រងូតស្រងាត់​ផង​ដែរ៕

មួយចំលើយ to “អាយុ​វែង​ខ្លី​ យើង​ជា​អ្នក​កំណត់​ដោយ​ខ្លួន​ឯង”

  1. sphea said

    ចុះ​ពេល​គេង​មិន​គ្រប់​វិញ នោះ តើ​អាច​នឹង​
    ឡើង​អាយុ​រឺ​ក៏​ថយ​អាយុ​ទៅ វិញ​ទៅ?
    ខ្ញុំ​មិន​ដែល​ដឹង​ថា​ការ​ប្រើ​ខ្សែ អំបោះ ក៏​អាច​ជួយ​បង្កើន​
    អាយុ​របស់​យើង​​តែ​ចែដន្យ​អី ខ្ញុំ​មិន​ដែល​ប្រើ​សោះ។
    អញ្ចឹង​មាន​ន័យ​ថា​ខ្ញុំ​អត់​បាន​កើន​អាយុ​ទេ​…….
    តាន​តឹង​នៅ ក្នុង​ខ្លួន​ពិត​ជា​អាច​ធ្វើ​អោយ​យើង​ថយ​អាយុ​មែន…..
    តែ នៅ លើ​លោក​នេះ​ប្រហែល​មិន​មាន​នរណា​អាច​កំនត់​អាយុ វែង​រឺ ខ្លី
    ខ្លួន​ឯង​បាន​ឡើយ។
    ព្រោះ សេចក្តី ស្លាប់​គឺ វា​​ទៀត​ទាត់​ណាស់
    គេ​ចារ​មក​ត្រឹម​ណា​គឺ គេ​មក​យក​ត្រឹម​ហ្នឹង​វិញ​ហើយ!
    តើ​បង​គិត​អញ្ចឹង​ដែរ​រឺ ទេ?

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: