សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

ផល​អាក្រក់​ពី​ការ​បរិភោគ​អាហារ​ផ្អែម​ច្រើន​ពេក

Posted by phearykh ​នៅ ខែកក្កដា 16, 2008

ផល​អាក្រក់​ពី​ការ​បរិភោគ​អាហារ​ផ្អែម​ច្រើន​ពេក

អាហារ​ផ្អែម​ល្អ​សម្រាប់​អារម្មណ៍​ផ្លូវ​ចិត្ត​ ពីព្រោះ​វា​មាន​ចំណែក​យ៉ាង​សំខាន់​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ និង​ បាត់​ភាព​តានតឹង។​ បើ​ទោះ​ជា​អាហារ​ផ្អែម​មាន​សារប្រយោជន៍​យ៉ាង​នេះ​ក្ដី​ បើ​យើង​បរិភោគ​ច្រើន​ពេក​ វា​នឹង​ផ្ដល់​ផល​អាក្រក់​វិញ។​ ផល​ប៉ះពាល់​របស់​អាហារ​ដែល​មាន​ចំពោះ​រាងកាយ​មាន​ដូចជា៖

១-​ បង្ក​ឲ្យ​បាត់បង់​វីតាមីន​ B

តាម​ធម្មតា​ រាងកាយ​របស់​យើង​ត្រូវ​ការ​ប្រើប្រាស់​វីតាមីន​ B​ ក្នុង​ការ​ដុត​បំផ្លាញ​សារជាតិ​ស្ករ​ចាំបាច់។​ ហេតុដូច្នេះ​នៅ​ពេល​ដែល​យើង​កាន់​តែ​បរិភោគ​អាហារ​ផ្អែម​ច្រើន​ឡើងៗ​ រាងកាយ​របស់​យើង​ក៏​កាន់​តែ​បាត់​វីតាមីន​ B​ ច្រើន​ទៅ​តាម​នោះ​ដែរ។

សម្រាប់​ក្រុម​មនុស្ស​ដែល​ចូលចិត្ត​អាហារ​ផ្អែម​ តែង​មាន​អារម្មណ៍​ស្ពឹក ​ស្រពន់​ និង​ មាន​អារម្មណ៍​តប់ប្រមល់។​ បើ​ចង់​បំបាត់​អាការ​នេះ​ គួរ​កាត់បន្ថយ​អាហារ​ផ្អែម​ឲ្យ​បាន​ច្រើន។

២-​ លំពែង​ (Pancreas)​ ធ្វើ​ការ​ធ្ងន់

សារជាតិ​ស្ករ​បាន​ទៅ​ជំរុញ​ឲ្យ​លំពែង​បញ្ចេញ​សារជាតិ​អាំងសូលីន។​ បើ​សិន​អ្នក​កាន់តែ​បរិភោគ​សារជាតិ​ផ្អែម​ញឹកញាប់​ លំពែង​ក៏​ត្រូវ​ទទួល​រង​ការ​ប៉ះទង្គិច​ច្រើន​ឡើង​ ហើយ​ទីបំផុត​នៅ​ពេល​មាន​កម្រិត​អាំងសូលីន​ កាន់​តែ​ខ្ពស់​ រោគ​ទឹកនោម​ផ្អែម​ ក៏​ចូល​មក​លុក​លុយ​ក្នុង​រាងកាយ​របស់​អ្នក​តែ​ម្ដង។

៣-​ ធ្វើ​ឲ្យ​កើត​រោគ​ធាត់

រាងកាយ​របស់​យើង​នឹង​ប្រមូល​ផ្ដុំ​សារជាតិ​ស្ករ​ទុក​ក្នុង​ខ្លួន​ដូចគ្នា​ជាមួយ​នឹង​សារជាតិ​ខ្លាញ់។

សម្រាប់​ស្ត្រី​ដែល​ចូលចិត្ត​បរិភោគ​អាហារ​ផ្អែម​ អាច​ប្រឈមមុខ​នឹង​ការ​ឆាប់​ធាត់​យ៉ាង​ងាយ​ និង​ ពិសេស​ធ្វើ​ឲ្យ​ធាត់​យូរ​ទៀត​ផង។

៤-​ ចាស់​មុន​វ័យ

ដោយសារ​តែ​សារធាតុ​ស្ករ​ដែល​នៅ​សេសសល់​ក្នុង​កោសិកា​ តែង​ត្រូវ​បំប្លែង​ទៅ​ជា​សារជាតិ​ម្យ៉ាង​ឈ្មោះ​ “អាល់ឌីហៃ”​ ដែល​មាន​ការ​ជំរុញ​ទៅ​បំផ្លាញ​ជាលិកា​ ធ្វើ​ឲ្យ​កោសិកា​ខូចខាត​យ៉ាង​រហ័ស។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ក្រុម​មនុស្ស​ដែល​បរិភោគ​អាហារ​ផ្អែម​ច្រើន​ តែង​បង្ក​ឲ្យ​ស្បែក​ឆាប់​ជ្រីវជ្រួញ​ចាស់​មុន​វ័យ​ ពិសេស​នៅ​ពេល​ត្រូវ​របួស​ អាការ​តែង​មិន​ងាយ​បាត់​ ឬ​ ពេល​ខ្លះ​អាការ​រាលដាល​ព្យាបាល​មិន​ជា​ក៏​មាន៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: