សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

ស្វែងយល់បន្ថែមពីរឿងខ្លី

Posted by phearykh ​នៅ ខែ​មេសា 9, 2008

ស្វែងយល់បន្ថែមអំពីរឿងខ្លី
រឿងខ្លីជាទំរង់បំព្រួញនៃរឿងប្រឌិតពាក្យរាយ។ ភាគច្រើនរឿងទាំងនេះមានទំហំខ្លីល្មមងាយស្រួលក្នុងការអននាពេលឈប់សម្រាកម្តងម្កាល។ ទោះបីជារឿងទាំងនេះយើងអាចអានវាចប់់
ក្នុងរយ់់ៈពេលខ្លីក៏ដោយ ក៨វាអាចធ្វើឲ្យយើងរំភើប រីករាយនិងងឿងឆ្ងល់បានដែរ។ រឿងខ្លីវា
អាចនាំយើងទៅកាន់ការផ្សងព្រេងមួយដ៏រំភើប វាបង្ហាញឲ្យយើងឃើញអំពីធម្មជាតិរបស់
មនុស្ស ហើយវាបង្កើតនូវភាពអស្ចារ្យ ធ្វើឲ្យយើងជៀជាក់លើភពផែនដី។ គ្រាន់តែប្រវែងពីឬបី
ទំព័រនៃរឿងខ្លីគឺវាផ្ទុកពេញប្រៀបទៅដោយធាតុសំខាន់ទាំងបួនរបស់វាគឺដំណើររឿង(Plot),
តួអង្គ(Character), កាលអាកាស(Setting), មូលន័យ(Them)។ ធាតុទាំងបួននេះគឺជាធាតុដ៏
សំខាន់ដេលអ្នកនិពន្ធមិនអាចបោះបង់ចោលមយយណាបានឡើយ។ ធាតុទាំងនេះវាជួយ
ឧបត្ថមគ្នាទៅវិញទៅមក បំពេញគ្នាទៅវិញទៅមក។ តទៅនេះយើងនឺងបង្ហាញអំពីធាតុនីំមួយ
ៗដូចតទៅ។
ក.ដំណើររឿងៈ
គឺជាព្រឺត្តីការណ៍ឬបញ្ហាអ្វីៗដែលវាកើតឡើនៅក្នុងរឿង។ ព្រឺត្តិការណ៍មុនដំបូងវាតែង
តែជាមូលហេតុធ្វើឲ្យកើតនូវព្រឺត្តិការណ៍បន្ទាប់ទៀត។ នៅផ្នែកខាងក្នុងនៃដំណើររឿងវាគឺជា
បញ្ហាទំនាស់វិបត្តិដែលតួអង្គឯកប្រឈមមុខ។ ទំនាស់វិបត្តិទាំងនេះវាអាចកើតជាមួយខ្លួនឯង
ឬក៏ដោយការប្រកួតប្រជែងជាមួយអ្នកដទៃឬការប្រយុទ្ធតស៊ូទប់ទល់ជំនះរាល់ការលំបាកទាំង
ឡាយ។ បញ្ហាទំនាស់នេះ វាកើតឡើងខ្ពស់ទៅៗរហូតទៅដល់ចំណុចសំខាន់ខ្ពស់បំផុតមួយ។
នៅត្រង់ចំណុចនេះហើយដែលតួអង្គឯកបានដោះស្រាយនូវរល់វិបត្តទំនាស់ព្រមទាំងបាន
យល់បានស្គាល់អំពីខ្លួនរបស់គេ។
ខ.តួអង្គ
គឺជាបុគ្គលទាំងឡាយនៅក្នុងរឿង។ ក្នុងរឿងនីមួយៗតែងតែមានតួអង្គសំខាន់ឬតួអង្គ
ឯកមួយឬក៏ពីរជាមិនខាន។ ហើយបុគ្គលទាំងនេះត្រូវតែជាតំណាងឬឲ្យដូចមនុស្សនៅក្នុង
សង្គម ព្រមទាំងមានហេតុផលច្បាស់លាស់ក្នុងសកម្មភាពរបស់គេ។
គ.កាលអាកាស
នេះគឺជាពេលវេលា និងទីកន្លែងដែលដំណើររឿងត្រូវបានកើតឡើង។ តើរឿងនេះកើត
ឡើងពេលណា ហើយនៅទីណា? ការអធិប្បាយបានពិស្តារនូវកាល និងអាកាសវាជួយជំរុញ
រឿងរបស់យើងឲ្យវាមានភាពស្រពាប់ស្រពោននិងរស់រវើក។
ឃ.មូលន័យនិងមូលបញ្ហា
មូលន័យនេះគឺជាន័យសំខាន់បំផុតនៅក្នុងរឿងដែលង្នកនិពន្ធចង់និយាយ។ ចំណុច
សំខាន់នេះគឺពុំមែនអាចមើលឃើញភ្លាមៗនោះទេ គឺវាត្រូវឆ្លងកាត់ការពិចារណា ការវិភាគ
ទើបអាចរកឃើញ។ ធម្មតាក្នុងការសរសេររៀងមយយង្នកនិពន្ធតែងតែមានបំណងអប់រំអំពី
មេរៀនជីវិត។ ហើយមេរៀនទាំងនេះត្រូវបានដកស្រង់ចេញមកអំពីការសង្កេតទៅលើបញ្ហា
សង្គម។ លទ្ធផលនៃការសង្កេតទាំងនេះត្រូវបានគាត់យកមកបញ្ចុលនៅក្នុងកថាខណ្ឌណា
មួយរបស់រឿងតាមរយៈសម្តីតួអង្គឬក៏តាមសម្តីរបស់ខ្លួនផ្ទាល់។ ឧទាហរណ៍នៅក្នុងរឿងទុំទាវ
គឺគេនិយាយអំពីអំណាចផ្តាច់ការ ក្នុងនោះមានផ្តាច់ការសព្វបែបយ៉ាងទាំងអស់ដុចជាៈ
ក្នុងគ្រយសារ ក្នុងវត្ត ក្នុងរបបស្តេចត្រាញ់ រហូតដល់ផ្តាច់ការរបស់ស្តេចផែនដី។
ចុះមូលបញ្ហាជាអ្វី?
មូលបញ្ហាគឺជាគំនិតតូចៗរាយរងទាំងឡាយដែលសរសេរឡើងដើម្បីគាំទ្រដល់មូល
ន័យ។ មូលបញ្ហាជាច្រើនរួមបញ្ចូលគ្នាទើបបង្កើតបានជាមុលន័យមួយ។ មូលបញ្ហាដេលមាន
នៅក្នុងរៀងទុំទាវមានដូចជាៈ
ការផ្តាច់ការរបស់ម្តាយទៅលើការរើសគូរស្រករ ផ្តាច់ការរបស់លោកគ្រូចៅអធិការ
ផ្តាច់ការរបស់ស្តេចត្រាញ់ ផ្តាច់ការរបស់ស្តេចផែនដី។

គោលការណ៍នៃការសរសេររឿងខ្លី
ក្នុងការសរសេររឿងមួយឲ្យមានលក្ខណៈត្រឹមត្រូវតាមហេតុតាមផលនោះគឺយើងត្រូវតែអធិប្បាយឲ្យបានច្បាស់លាស់អំពីតួអង្គនិងកាលអាកាស។ ក្នុងការសរសេររឿងយើងត្រូវៈ
១.ត្រូវមានគំនិត ទស្សនៈ គិតអំពីវិបត្តិចម្បងៗ។ ក្នុងការសរសេរដែលល្អគឺបើគេចង់
និយាយអំពីរឿងអ្វីមួយអ្នកនិពន្ធត្រុវដឹងរឿងនោះឲ្យច្បាស់លាស់ជាមុនសិន។
២.យើងត្រូវគិតរកឱ្យឃើញនូវវិធីដែលជំរុញឱ្យតួអង្គរបស់យើងធ្លាក់ចុលទៅក្នុងវិបត្តិ
ទំនាស់។ ហើយតើយើងត្រូវដោះស្រាយវិបត្តិទាំងនោះដោយវិធីណា?
៣.យើងត្រូវព្យាយាមរកនឹកថាតើឲ្យតួអង្គរបស់យើងមានលក្ខណៈដូចម្តេច រូបរាងយ៉ាង
ណា សម្តីយ៉ាងណា ឫកពាយ៉ាងណា? តែការដាក់នេះក៏ត្រូវឲ្យវាសមស្របជាមនុស្សដែរ។
តែគម្រោងទាំងនវយើងពុំដាក់បញ្ចូលទាំងស្រុងទៅក្នុងដំណើររឿងរបស់យើងទេ យើងត្រូវ
ជ្រើសរើសតែចំនុចណាដែលត្រឹមត្រូវនឹងសាច់រឿងរបស់យើង។
៤.កាលអាកាស
យើងត្រូវធ្វើគំរោងដោយពណនាឲ្យល្អិតល្អន់យ៉ាងច្រើនដែលមានទាំងបញ្ហា ទីកន្លែង
ពេលវេលា អាកាសធាតុ។ តែព័តមានទាំងនេះយើងពុំបានដាក់បញ្ចូលទាំងអស់ទេគឺយើងនឹង
ត្រូវជ្រើសរើសម្តងទៀត នៅពេលដែលយើងសរសេរជាពង្រាងលើកទីពីរ។
៥.សរសេរគមរោងប្លង់ធំមួយ
គំរោងវាជួយឲ្យយើង ធ្វើដំណើរចំទិសដៅមិនចាប់ចុងប្រយុងដើម។ គំរោងមានដូច
ខាងក្រោមៈ
ក.ផ្តើមរឿង
ក.១បង្ហាញតួអង្គឯក
ក.២រៀបរាប់កាលអាកាស
ក.៣ចាប់ផ្តើមដំណើររឿង
ខ.តួរឿងចែកជាបីគឺៈ
ខ.១បង្ហាញអំពីវិបត្តិរបស់តួអង្គឯក
ខ.២បង្ហាញតួអង្គរង
ខ.៣ជំរុញវិបត្តិទំនាស់ឲ្យទៅកាន់ចំណុចខ្ពស់បំផុត
គ.បញ្ចប់រឿង
ត្រូវឲ្យមានដំណោះស្រាយមួយឲ្យត្រឹមត្រូវព្រមទាំងបង្ហាញឲ្យអស់ឡើងវិញនូវ
តួអង្គទាំងឡាយដែលមានវត្តមាននៅក្នុងសាច់រឿង។
៦.នៅពេលដែលយើងសរសេរគំរោងប្លង់របស់យើងបានស្រេចបាច់ហើយ យើងត្រូវ
និទានដំណើររឿង(សាច់រឿង)របស់យើង។ យើងត្រូវកំណត់ឱ្យច្បាស់ចំណុចកំពូលនៃទំនាស់
បន្ទាប់មកយើងត្រូវបង្ហាញត្រួសៗអមពីដំណោះស្រាយ។
៧.យើងត្រូវត្រៀមល្បះសន្ទនារវាងតួអង្គនិងតួអង្គ។ ល្បះទាំងនេះវាអាចបង្កើន
សម្រស់ ជំនក់អារម្មណ៍ពីសំណាក់អ្នកអាន។ ក្នុងនោះយើងត្រូវជ្រើសរើសល្បះណាមួយដែល
ត្រូវទៅនឹងសកម្មភាពនិងសាច់រឿងរបស់យើង។ ខាងក្រោមនេះគឺជារឿងខ្លីមួយ ដែលយើង
បានយកលំនាំតាមរឿងបរទេសមួយមានចំណងជើងថា “The gift of the magi” (អំណោយដ៏
អស្ចារ្យ) ។
សូមអានរឿងនេះបន្ថែមនៅទំព័ររឿងខ្លី
អំណោយដ៏អស្ចារ្យ
ត្រលប់ពីរោងចក្រកាត់ដេរវិញ នាងពិដោរបានដេកសន្ធឹងសន្ធៃហាក់ដូចគ្មានកម្លាំងអ្វី
បន្តិចនៅក្នុងខ្លួន។តាមពិតនាងត្រូវតែអស់កំឡាំងដូច្នេះឯង ព្រោះថាធ្វើការនៅក្នុងរោងចក្រ
នាងត្រូវឈររហូតចាប់តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១.៣០ទើបបានឈប់សម្រាកហូប
បាយថ្ងៃត្រង់កន្លះម៉ោង រយចចាប់ឈរធ្វើការបន្តទៀតរហូតដល់ម៉ោងបីកន្លះល្ងាច។ លើសពី
នេះនាងត្រូវចំណាយពេលដើរមកផ្ទះចំនួនដប់ប្រាំនាទីទៀត។ ឥឡុវនេះនាងយកដៃគងថ្ងាស
បិទភ្នែកព្រឹមៗទុកឳកាសឲ្យអារម្មណ៍រវើរវាយធ្វើសកម្មភាពតាមអំពើចិត្ត។ ឈប់ពីគងថ្ងាស
នាងបានយកដៃមកលូកយកលុយក្នុងហោប៉ៅ។ នាងរាប់ចំនួនពីលើកឃើញលុយមានត្រឹមតែ
៣០០០រៀលនិងមួយដុល្លាតែប៉ុណ្ណោះ។ឥឡូវនេះនាងដល់ពេលកំសត់ហើយ ដំណក់ទឹកភ្នែក
ធំៗបានហូរប្រដេញគ្នាកាត់តាមផ្ទាល់ទាំងគូ ពេលនោះមានដំណក់ខ្លះហូរមកចូលក្នុងត្រចៀក
ថែមទៀត។ ដៃទាំងពីររបស់នាងកាន់លុយផង ជូតទឹកភ្នែកផងដែលធ្វើឲ្យសន្លឹកខ្លះក៏ត្រូវផ្សើម
ដោយទឹកភ្នែកដែរ។ នាងយកលុយដែលសើមនោះមកជូតរួចនិយាយរអ៊ូម្នាក់ឯងថា(ពួកឯង
ទាំងអស់គ្នាគយរណាស់តែបបួលគ្នាមកនៅជាមួយយើងឲ្យបានច្រើន ឯងម្តេចក៏ចង់ទៅនៅតែ
ជាមួយគេអ្នកមាន? តាមពិតយើងជាអ្នកក្រក៏ចេះស្រឡាញ់ឯងដែរ ហើយថែមទាំងស្រឡាញ់
ជាងអ្នកមានទៅទៀតឯនោះ ឯងដឹងទេ?) រួចនាងដាក់លុយចុះភ្លេតសម្លឹងទៅលើដំបូល
ស័ង្កសីរបស់ខ្លួនដែលធ្លុះដោយអន្លើហើយគិតថា(លុយប៉ុណ្ណឹង តើអាចធ្វើអ្វីកើត ហើយថ្ងៃ
ស្អែកនេះគឺជាថ្ងៃបុណ្យណូអែលទៀត ហើយសល់តែ៨ថ្ងៃទៀតពិភពលោកត្រូវឆ្លងចូលទៅ
កាន់សហស្សវត្សរ៍ថ្មី គឺសហស្សវត្សរ៍ទី៣ទៀត ដូច្នេះអញត្រូវតែមានរបស់អ្វីមួយដើម្បីធ្វើជាចំ
ណងដៃសម្រាប់សង្សារបណ្តូលចិត្ត)។នាងគិតថាទោះចាត្រូវលះបង់អ្វីក៏មិនស្តាយដែរឲ្យតែ
បានទិញរបស់អនុស្សាវរីយ៍ជូនសង្សារ។ ក្រោយពីសម្រក់ទឹកភ្នែកនិងគិតរវើរវាយអស់រយៈ១៥
នាទីមក នាងហាក់ដូចជានឹកឃើញអ្វីម្យ៉ាង ក៏ស្ទុះក្រោកឡើងហើយយកដៃទ្រសក់ដ៏វែង
អន្លាយទៅឆ្លុះកញ្ចក់ដ៏តូចមួយ។ក្រោយពីលុបលាងខ្លួនប្រាណរួចទៅហើយ នាងក៏ធ្វើដំណើរ
យ៉ាងលឿន ភ្លេចអស់នូវការនឿយហត់។ ដើរអស់ប្រហែលជាដប់នាទីក៏បានទៅដល់ហាងអ៊ុត
សក់មួយ។ ពួកជាងអ៊ុតសក់នឹកស្មានថានាងមកសំអាងកាយក៏មកសួររាក់ទាក់៖
បងស្រីត្រូវការផាត់មុខឬ? យី! សក់របស់បងស្រីស្អាតណាស់។
តាមពិតខ្ញុំមកលក់សក់ហ្នឹងណា!
មែនឬអ្វីបង? ខ្ញុំចុនបង២៥ដុល្លា។
ចា៎! ខ្ញុំព្រមហើយកាត់យកចុះ!
ដោយជាងអ៊ុតសក់ស្រឡាញ់សក់នេះពេក នាងកាត់យកយ៉ាងខ្លី បើមើលពីក្រោយទៅហាក់
ដូចជាសក់ក្មេងប្រុសម្នាក់អ៊ីចឹង។លុះទទួលបានលុយភ្លាមនាងឡើងម៉ូតូឌុបវឹងសំដៅទៅហាង
ធំមួយ ក្នុងហាងនោះមានលក់មាស គ្រឿងអលង្កាគ្រប់ប្រភេទ ឯនៅពីមុខហាងនោះមាន
កន្លែងជួសជុលនាឡិកាដៃមួយកន្លែង។ នាងដើររកមើលគ្មានឃើញរបស់អ្វីដែលសមនឺង
សង្សារនាងសោះ តែពេលចេ្មកវិញនាងមើលទៅក្នុងទូជាងនាឡិកាស្រាប់តែឃើញខ្សែ
នាឡិកាមួយខ្សែដែលដូចជាខ្សែនាឡិការបស់សង្សារនាង។ នាងគិតថាអាមួយនេះត្រុវតែជា
របស់សុធីព្រោះថាសុធីមានតែតួវាទេ គ្មានខ្សែទេ ឯខ្សែដែលប្រើសព្វថ្ងៃនេះគឺជាខ្សែក្លែង
ក្លាយធ្វើអំពីស្បែក។ដោយសារជីវភាពក្រខ្សត់ ហើយនេះក៏ជាកេរដំណែលតាំងពីជីតារបស់
ខ្លួន ដូច្នេះសុធីត្រូវតែពាក់វារហូតភ័យខ្លាចបាត់បង់។ នាងគិតថាពីពេលនេះតទៅសង្សារ
សំណប់ចិត្តឈប់ពិបាកពួនមើលម៉ោងតាមគន្លាតជញ្ជាំងដោយខ្មាសគេដូចមុនទៀតហើយ។
តែប៉ុណ្ណឹងគាត់នឹងត្រូវមើលចំពោះមុខមិត្តភ័ក្តិទាំងឡាយក្នុងកន្លែងធ្វើការមិនខាន។ដោយក្តី
សោមនស្សពេញណែនដើមទ្រូង នាងទិញខ្សែនាឡិកាក្នុងតម្លៃ២៥ដុល្លាដោយឥតស្តាយ
ស្រណោះ។ លុះត្រលប់មកដល់ផ្ទះវិញ នាងអង្គុយចាំសង្សារដែលសន្យាថានឹងមកលេងនៅ
ម៉ោងប្រាំកន្លះល្ងាចនេះដែលជាថ្ងៃគ្រឹស្មឺស។
ក្នុងការអង្គុយរង់ចាំនេះនាងភ័យអរៗក្រែងសង្សារបែកចិត្តត្បិតសក់នាងខ្លី នាងយល់
ច្បាស់ណាស់ថាកាលដែលសុធីស្រលាញ់នាងជាលើកដំបូងក៏ដោយសារសក់នេះដែរ។ កំពុង
តែគិតស្រាប់តែសំឡេងគោះទ្វារបានលាន់ឮឡើងព្រមទាំងវាចា៖
ពិដោរ បើកទ្វារ!
នាងស្ទុះទៅទទួលព្រមទាំងនិយាយថា៖
សូមបងកុំខឹងនឹងអូនធ្វើអ្វី អុនកាត់សក់របស់អុនយកលុយមកទិញកាដូរជូនបងព្រោះ
ថាថ្ងៃនេះសំខាន់ណាស់ ខ្ញុំត្រូវតែមានរបស់អ្វីជូនបងជាអនុស្សាវរីយ៍ព្រោះថាក្រៅពីបុណ្យ
ណូអែល កាដូរនេះគឺសម្រាប់ការឆ្លងសហស្សវត្សរ៍ថ្មីផងដែរ! អុនលះបង់យ៉ាងនេះទោះជា
ព្រះព្រហ្មដែលមានមាត់បួនក៏ពុំអាចពិពណនាអំពីទំហំនៃសេចក្តីស្នេហារបស់អូនទៅលើបង
អស់ដែរណាបង!
ដោយការហួសចិត្តនិងអាណិតសង្សារ ទឹកភ្នែករបស់សុធីក៏ហូរមក ហាក់ដូចគេពុំមែន
ជាកូនប្រុស តើគេយំអាណិតអ្នកណា? គេយមនេះគឺអាណិតពិដោរដែលហ៊ានលះបង់
សម្រស់ផ្ទាល់ខ្លួនដើម្បីគេ តែប្រការដែលធ្វើឲ្យគេទប់ទឹកភ្នែកពុំបានលើសពីនេះទៀតនោះគឺ
កាដូររបស់គេផ្ទុកពេញទៅដោយគ្រឿងសំអាងកេសា ដូចជាស្និតមួយឈុត ប្រដាប់មូរសក់
ផ្លុំសក់ ដង្កៀបកៀបសក់ដ៏ទំនើបដែលនាងប្រាថ្នាចង់បានជាយូរយារណាស់មកហើយ។
តើរបស់ទាំងនវមានន័យអ្វី បើសក់របស់នាងដុចជាសក់ក្មេងប្រុសអ៊ីចឹង?
គ្រាន់់តែឃើញរបស់នេះភ្លាម ព្រមទាំងទឹកភ្នែករបស់សុធី នាងក៏លួងលោមសុធីថា៖
មិនថ្វីទេបងសំឡាញ់! សក់អូនឆាប់វែងណាស់ មិនយូរប៉ុន្មានអូនបានប្រើរបស់នេះ
ហើយ។ ណ្ហើយចុះ! ឱ្យនាឡិកាបងមក អូននឹងដាក់ខ្សែជូន អូនលក់សក់ទិញបានតែខ្សែ
នាឡិកានេះមួយប៉ុណ្ណោះសម្រាប់បង។
អូ៎! ដាច់ខ្យល់បងហើយអូនសំឡាញ់ នាឡិកានោះបងលក់បាត់ហើយ ហើយទិញប្រ
ដាប់តុបតែងសក់នេះមកឲ្យអូន។
អូនអស់សំណើចណាស់បង! យើងក្រហើយថែមទាំងមានរៀងនេះកើតឡើងទៀត!
មិនថ្វីទេអូនសំឡាញ់! ថ្ងៃគ្រីស្មឹសនិងថ្ងៃឆ្លងសហស្សវត្សរ៍ថ្មីនេះ ពិជាថ្ងៃល្អសម្រាប់
យើងទាំងពីរមែន ព្រោះថាបើគិតពីតម្លៃស្នេហាវិញ គឺដូចអូននិយាយអម្បាញ់មិញអ៊ីចឹងគឺថា
(ទោះជាព្រះព្រហ្មដែលមានមាត់់បួន ក៏ពុំអាចរៀបរាប់ស្នេហារបស់ពួកយើងអស់ឡើយ…)។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: