សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

មហាសង្ក្រានឆ្នាំជូត

Posted by phearykh ​នៅ ខែ​មេសា 9, 2008

មហាសង្រ្កានឆ្នាំជូតសម្រឹទិ្ធស័ក
ពុទ្ធសករាជ២៥៥២ គ្រឹស្តសករាជ ២០០៨
មហាសករាជ១៩៣០ ចុល្លសករាជ១៣៧០
ព្រះពុទ្ធសករាជព្រះសាសនាអតិកន្ថា កន្លងទៅបាន២៥៥១ឆ្នាំ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូតសម្រឹទ្ធិស័កតទៅ ចូលពុទ្ធសករាជ២៥៥២។ នឹងគណនាឆ្នាំជូតឥឡូវនេះសង្រ្កានចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គស ២០០៨ វេលាម៉ោង ១៨និង២៤ នាទិ់។ ពេលនោះព្រះអាទិត្យនឹងចេញពីមីនរាសី ទៅស្ថិតនៅមេសរាសី តាមផ្លូវគោរវិថី គឺផ្លូវកណ្តាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម ទុង្សាទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរព៌ណក្រហមលំអនៅព្រះកាណ៌ ដោយផ្កាទទឹមអភរណៈទ្រង់ពាក់កែវបទុមរាគភក្សាហារ ទ្រង់សោយផ្លែឧទុម្ពរ ព្រះហស្ថស្តាំទ្រង់ចក្រ ព្រះហស្ថឆ្វេងទ្រង់ស័ង្ខ ទ្រង់គង់ពាក់ឆៀង បើកព្រះនេត្រលើខ្នងសត្វគ្រុឌបក្សីជាពាហនៈ ទើបនាំអស់ទេវបុត្រ ទេវធិតាទាំងមួយសែនកោដហោះទៅកាន់គុហារកែវធម្មមាលីនាទីភ្នំកៃលាស ខេត្តហេមព្វាន្ត ជាទិតំកល់ព្រះសិរសាកបិលមហាព្រហ្ម ដែលដំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី(២៤ម៉ោង) ទើបនាំទៅដំកល់ទុកកន្លែងដើម ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្ថមហាស្រះ ដែលមានទឹកហូរចេញពីបំពង់កែវ ដែលជាមាត់គោឩសភរាជទាំង៧ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសម្មាទានរក្សាសិលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោរបង់អពមង្គល អោយជ្រះស្រឡះ ហើយចំរើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រឹស្តសករាជ ២០០៨ វេលាម៉ោង១៨និង២៤ នាទី ជាថ្ងៃចូលឆ្នាំជូតសម្រឹទិ្ធស័ក។
ថ្ងៃចន្ទ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទិ១៤ មេសា គ្រឹស្តសករាជ ២០០៨ ជាវារៈបនបត្ត។
ថ្ងៃអង្គារ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៥ មេសា គ្រឹស្តសករាជ ២០០៨ នៅវេលាម៉ោង២២ និង២៣នាទី ជាវរៈឡើងស័ក គំរប់ជាមហាសង្រ្កាន្តបីថ្ងៃស្រេចបរិបូរណ៍ ចូលជាសាកលឆ្នាំជូតសម្រឹទ្ធិស័ក ចុល្លសករាជ១៣៧០តទៅ។
ក្នុងឳកាសសង្រ្កានទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំគ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រកើអន្យតិរ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំគួន ព្យាបាទច្រណែនឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ អោយជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឩបេក្ខា និងបញ្ញា ធ្វើបុណ្យសន្ទរ៍ទានតាមប្រពៃណី រក្សាសិល៥អោយបានជាប់ជានិច្ច នោះទើបទេវតាអោយពរសព្វសាធុការលោកអ្នក និងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតទៅ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមទំលាប់រៀងរហូតមក មានរានទទួលទេវតាមួយសំរាប់តាំង គ្រឿងពហិកាផ្សេងៗ។ ត្រូវរៀចចំសំពត់ព៌ណស ហើយរៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធ៌មមួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កាដាក់លើជើងពាន មួយគូ ចេកនួន ចេកណាំវ៉ាមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាជាគូៗ ដូងឡៅមួយគូ។ នៅក្នុងឆ្នាំថ្មីនេះ គួរដាក់ផ្លែល្វាសំរាប់ថ្វាយទេវតាផង។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ សំរាប់នៅបរមរាជវាំង ចំពោះប្រជាពលរដ្ឋគួរធ្វើត្រឹមប្រាំថ្នាក់ចុះមកក៏ល្អដែរ។ ចំណែកផ្លែឈើវិញ សំរាប់ប្រជាពលរដ្ឋគួររៀបត្រឹម ៣ ឫ ៥មុខជាការប្រសើរហើយ តែបើសំបូរ បាោដល់ទៅ១១មុខវិញរឹតតែប្រសើរ៕
(ចំលងតាមក្បួន លោក អ៊ឹម បូរិន្ទ)

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: